គណៈគ្រប់គ្រងរបស់ធនាគារ ប្រេដ ខេមបូឌា មានសេចក្តីសោមនស្សរីករាយដែលបានចូលរួម ជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងកម្មវិធី Gala Premiere នៃភាពយន្ត The Perfect Motion ដែលជាភាពយន្តឯកសារថ្មីមួយរៀបរាប់ពីដំណើររឿងដ៏គួរឲ្យចាប់អារម្មណ៍នៃរបាំព្រះរាជទ្រព្យរបស់ប្រទេសកម្ពុជា។
លោក Nicolas Hollanders នាយកប្រតិបត្តិនៃធនាគារបានមានប្រសាសន៍ថា៖ «វាជាឱកាសដ៏អស្ចារ្យមួយ»។ “វាជាភាពយន្តដ៏អស្ចារ្យ និងមានសារៈសំខាន់ ហើយយើងខ្ញុំពិតជារីករាយដែលបាន គាំទ្រផលិតកម្មនេះក្នុងនាមជាអ្នកឧបត្ថម្ភ Diamond Sponsor”។
ភាពយន្តដែលបានដឹកនាំសំដែងដោយលោក Xavier de Lauzanne នេះនឹងចាក់បញ្ចាំងជា សាធារណៈគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជានៅថ្ងៃទី1 ខែមេសា ឆ្នាំ2023 បន្ទាប់ពីការចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជារួច។ ភាពយន្តនេះដែរក្លាយជាប្រធានបទយ៉ាងក្តៅគគុកចំណោមទស្សនិកជនក្នុងស្រុក។ ភាពយន្ដនេះក៏នឹងចាក់បញ្ចាំងជាភាសាអង់គ្លេស ភាសាបារាំង និងភាសាខ្មែរផងដែរ ហើយសម្រាប់ការបញ្ចាំងសាកល្បងបានបង្ហាញថា យុវជនកម្ពុជាពិតជាមានការរំជួលចិត្តជាខ្លាំងចំពោះខ្សែភាពយន្តមួយនេះ។
បន្ទាប់ពីការចាក់ផ្សាយដោយការលក់សំបុត្ររួច ភាពយន្ដ The Perfect Motion នឹងត្រូវបានដាក់បញ្ចាំងនៅទីសាធារណៈតាមភូមិ និងទីក្រុងនានាជាបន្តបន្ទាប់ទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃខាងមុខ ភាពយន្តនេះនឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំនៃប្រទេសកម្ពុជា ហើយនឹងក្លាយជាយុទ្ធសាស្រ្ដអប់រំដ៏ពេញលេញមួយ ដើម្បីជួយបង្រៀនដល់យុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសកម្ពុជា។
លោក Hollanders បានមានប្រសាសន៍ថា “ភាពយន្ដ The Perfect Motion ជាការឆ្លុះបញ្ចាំងដ៏សំខាន់មួយអំពីប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងវប្បធម៌របស់ប្រទេសកម្ពុជា ហើយយើងខ្ញុំមាន មោទនភាពដែលបានចូលរួមចំណែកបំពេញតួនាទីក្នុងការនាំយកខ្សែភាពយន្តដ៏អស្ចារ្យនេះទៅកាន់ពិភពលោក” ។