ជម្រាបសួរ និងជម្រាបលា  - BRED Bank Cambodia

ជម្រាបសួរ និងជម្រាបលា 

ការប្រគល់ភារកិច្ចចូលកាន់មុខតំណែងរបស់នាយកប្រតិបត្តិយើងត្រូវបានបញ្ចប់ជាស្ថាពរ 

ភ្ញៀវកិត្តិយសជាង ១០០ នាក់ បានមកចូលរួមក្នុងបរិយាកាសដ៏ប្រណិតនៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ កញ្ញា ២០២២ ដើម្បីជម្រាបលានាយកប្រតិបត្តិដែលនឹងចេញពីតំណែងរបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) លោក Guillaume Perdon ក៏ដូចជាការទទួលស្វាគមន៍នាយកប្រតិបត្តិថ្មី លោក Nicolas Hollanders មកកាន់ព្រះរាជាណាចក្រកម្ពុជា។ 

លោក Perdon​ និងក្រុមការងារសម្រេចបានសមិទ្ធផលយ៉ាងក្រៃលែង ចាប់តាំងពីធនាគារបានបើកដំណើរការដំបូងនៅឆ្នាំ ២០១៧។ រហូតដល់បច្ចុប្បន្ន ធនាគារយើងបង្កើតបណ្ដាញសាខាបានរហូតដល់ ១៣សាខា ព្រមទាំងដាក់ចេញឲ្យដំណើរការនូវសេវាធនាគារបុគ្គល និងធនាគារអាជីវកម្មបានយ៉ាងធំទូលាយ ក៏ដូចជាដឹកនាំធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ឲ្យក្លាយជាជម្រើសធនាគារប្រសើរជាងគេសម្រាប់អាជីវកម្ម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ឥឡូវនេះ លោក Perdon​ នឹងឡើងកាន់តំណែងថ្មីក្នុងធនាគារ BRED Group នៅទីក្រុងប៉ារីស ប្រទេសបារាំង។ 

លោក Hollanders ទទួលស្នងតំណែងជាផ្លូវការក្នុងធនាគារ​ តាំងពីថ្ងៃទី១៤ កញ្ញា ២០២២​ ដោយនាំមកនូវបទពិសោធន៍ការងារដ៏សម្បូរបែប បន្ទាប់ពីលោកបានចំណាយពេលជាង ១៨ឆ្នាំ ប្រលូកក្នុងតួនាទីផ្សេងៗក្នុងធនាគារ BRED Group។ លោកចាប់ផ្ដើមតាំងពីងារជាបុគ្គលិកធនាគារ រហូតឡើងមុខតំណែងជាបន្តបន្ទាប់ទូទាំងសាខានានា និងតំណែងគ្រប់គ្រងផ្សេងៗនៅក្នុងធនាគារ។ គាត់ចំណាយពេលប្រាំឆ្នាំជានាយកប្រចាំតំបន់ ទទួលមើលការខុសត្រូវដំណើរការធនាគារនៅប្រជុំកោះ Guadeloupe នៃ​ Bred Group។ ថ្មីៗនេះ គាត់កាន់តួនាទីជាអគ្គនាយករងអន្តរជាតិនៅក្នុងក្រុមហ៊ុន ដោយមានទទួលរៀបចំចាត់ចែងបណ្ដាញរបស់បុត្រសម្ព័ន្ធធនាគារ។ 

នាយករងប្រតិបត្តិ លោក Sopha Min និងនាយកគ្រប់គ្រងបណ្តាញសាខា លោកស្រី Kunthea Meas នឹងជួយទ្រួសត្រាយផ្លូវជូនលោក Hollanders ក្នុងមុខដំណែងថ្មីរបស់គាត់។ គួរឲ្យកត់ចំណាំដែរនោះគឺ លោក Sopha និងលោកស្រី Kunthea ទទួលកាន់តំណែងការងារផ្នែកដឹកនាំជាន់ខ្ពស់ ចាប់តាំងពីការបើកសម្ពោធធនាគារជាលើកដំបូង។ 

ពិធីប្រគល់ភារកិច្ច ចូលកាន់មុខតំណែងដ៏សំខាន់មួយនេះ ទទួលបានជោគជ័យដ៏ធំធេង ដែលលោកអ្នកអាចចូលមើលទំព័ររូបភាពរបស់យើង ស្ដីអំពីកម្មវិធីពេលល្ងាចដ៏ល្អអស្ចារ្យនៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់។ 

More Press Releases

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

Date Published: មេសា 4, 2025

Read More

ធនាគារ​ ប្រេដ បានចាប់ដៃគូសហការជាមួយប្រេនរថយន្តដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស!

Date Published: កុម្ភៈ 28, 2025

Read More

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

Date Published: មករា 30, 2025

Read More