នាយកគ្រប់គ្រងបណ្តាញសាខាថ្មីគាំទ្រយុទ្ធសាស្រ្ដជោគជ័យ របស់ធនាគារ ប្រេដ   - BRED Bank Cambodia

នាយកគ្រប់គ្រងបណ្តាញសាខាថ្មីគាំទ្រយុទ្ធសាស្រ្ដជោគជ័យ របស់ធនាគារ ប្រេដ  

នាយកគ្រប់គ្រងបណ្តាញសាខាថ្មី ដែលទើបចូលកាន់តំណែង របស់ធនាគារ ប្រេដ ខេមបូឌា  បានព្យាករណ៍អំពីអនាគត នៃជំហរដ៏រឹងមាំរបស់សាខាធនាគារដែលផ្ដោតលើ ‘ទំនាក់ទំនងជាមួយអតិថិជន’ ។ 

នៅទូទាំងពិភពលោក សេវាកម្មហិរញ្ញវត្ថុកំពុងអភិវឌ្ឍទៅរកការប្រើប្រាស់តាមបែបឌីជីថល។ ហើយវាពិតជាត្រឹមត្រូវណាស់ ជាមួយនឹងវឌ្ឍនភាពដ៏លឿនក្នុងសម័យទំនើប យើងទាំងអស់គ្នាពិតជារីករាយជាមួយនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់គណនីធនាគារបានភ្លាមៗតាមរយៈកម្មវិធីធនាគារតាមប្រព័ន្ធអ៊ីនធើណិត។ ប៉ុន្តែ ទោះបីជាពេលបច្ចុប្បន្ន ​​ប្រតិបត្តិការធនាគារជាច្រើនត្រូវបានធ្វើឡើងតាមរយៈ ទូរសព្ទស្មាតហ្វូនជាជាងនៅ តាមបញ្ជរ សាខារបស់ធនាគារក៏ដោយ លោកនាយកគ្រប់គ្រងបណ្តាញសាខា ដែលទើបនឹងចូលបម្រើការនៅធនាគារ ប្រេដ ខេមបូឌា នៅតែមើលឃើញពីគុណតម្លៃ និងប្រសិទ្ធិភាពខ្ពស់នៃការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន។  

លោក សំ វណ្ណ: បានមានប្រសាសន៍ថា “មនុស្សម្នាក់ៗមានអារម្មណ៍ល្អនៅពេលសន្ទនាជាមួយអ្នកដទៃជាជាង ការនិយាយជាមួយមនុស្សយន្ត”។ លោកបានបន្ថែម ទៀតថា “ជាការពិត សេវាកម្ម ធនាគារបែបឌីជីថលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែជាមួយនឹងយុទ្ធសាស្រ្តអាជីវកម្មរបស់យើងក្នុងការធ្វើទំនាក់ទំនងល្អ និងចំណងមតិ្តភាពដ៏រឹងមាំជាមួយអតិថិជនបានផ្ដល់នូវបទពិសោធខុសគ្នាដែលមិនអាចកាត់ថ្លៃបាន។” 

មូលហេតុសំខាន់មួយក្នុងចំណោមមូលហេតុជាច្រើន ដែល ទាក់ទាញលោក សំ វណ្ណៈ ឲ្យចូលបម្រើការនៅទីនេះ គឺភាពជោគជ័យ របស់ធនាគារ​ ប្រេដ ក្នុងការផ្តល់នូវសេវាកម្ម ធនាគារ និងការធ្វើទំនាក់ទំនងល្អជាមួយអតិថិជន។ គាត់បាន​បាននិយាយ​ថា​៖  “​នៅ​ពេលអតិថិជន​ទទួល​បាន​បទពិសោធន៍​អំពីសេវាកម្ម​របស់​យើងខ្ញុំ ពួកគេនឹង​ឃើញ​ពីគុណតម្លៃ​ភ្លាមៗផងដែរ។” លោកបាន បន្ថែមទៀតថា “ប្រធានផ្នែកទំនាក់ ទំនងរបស់យើងខ្ញុំបានចំណាយពេលជាច្រើនដើម្បីស្វែង យល់ពីអតិថិជន ក្នុងការ ឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ ហើយនេះជាសេវាកម្ម ផ្ទាល់ខ្លួនដែលហួសពីអ្វីដែលឌីជីថល អាចផ្តល់ជូន។” 

ជាការពិតណាស់ ធនាគារ ប្រេដ ខេមបូឌា នៅតែផ្តល់សេវាកម្ម ធនាគារឌីជីថលដ៏ទំនើបជូនដល់អតិថិជន ទាំងផ្នែកសេវាធនាគារលក្ខណៈអាជីវកម្ម និងសេវាធនាគារលក្ខណៈបុគ្គល។ប៉ុន្តែ ជាមួយនឹងបទពិសោធន៍ សេវាកម្មហិរញ្ញវត្ថុធនាគារ ដែលផ្ដល់ជូននៅតាមបណ្តាញសាខា និងការធ្វើទំនាក់ទំនងដោយផ្ទាល់តាមរយៈប្រធានផ្នែកទំនាក់ទំនងដែលមាន ទេពកោសល្យបានកំណត់នូវជំហរនៃយុទ្ធសាស្ត្រទីផ្សារ​របស់ធនាគារយើងខ្ញុំ។ 

លោក វណ្ណៈ មានប្រសាសន៍ថា “សេវាកម្មហិរញ្ញវត្ថុរបស់យើង គឺ ទាក់ទាញជាពិសេសដល់អតិថិជនគោលដៅរបស់យើងខ្ញុំ”។ លោកបន្តថា “យើងខ្ញុំត្រៀមខ្លួន រួចជាស្រេចក្នុងការជួយឲ្យ អាជីវកម្មលោកអ្នក ដែលកំពុងមានភាពរីកចម្រើននឹងកាន់តែ មានជោគជ័យបន្ថែម។ យើងខ្ញុំជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់អតិថិជន សេវាធនាគារលក្ខណៈអាជីវកម្ម និងសេវាធនាគារលក្ខណៈបុគ្គល ជាមួយនឹងការប្រឹក្សាយោបល់អំពីសេវាកម្មធនាគារជាឯកជនភាព ដែលផ្តល់នូវគុណតម្លៃដល់វិសេសវិសាលចំពោះហិរញ្ញវត្ថុរបស់អតិថិជន”។  

លោកនិយាយបន្តថា “អតិថិជនរបស់យើងមិនមែនមករក យើងដោយសារតែតម្លៃនោះទេ តែពួកគេមកដោយគុណតម្លៃ ដែលធនាគារ ប្រេដ បានផ្តល់ជូន។” 

វត្តមានរបស់ធនាគារ ប្រេដ ខេមបូឌា បានចាក់គ្រឹះដ៏រឹងមាំនៅ លើទីផ្សារក្នុងរយៈពេលដ៏ខ្លី ជាមួយនឹងបណ្តាញសាខា 15​​ កន្លែង ដែលកំពុងដំណើរការនៅតំបន់សក្តានុពល បានផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុធនាគារដ៏ល្អ​ឥតខ្ចោះ ទាំងផ្នែកសេវាធនាគារលក្ខណៈអាជីវកម្ម និងសេវាធនាគារលក្ខណៈបុគ្គល។ 

លោក សំ វណ្ណ: បន្ត​ថា​៖ “​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើលនិងសប្បាយចិត្តជាខ្លាំង​ ចំពោះ​ទស្សនកិច្ចតាមសាខារបស់យើង។ យើងមាន បុគ្គលិកដ៏ឆ្នើម ដែលយល់ច្បាស់ពីចក្ខុវិស័យរបស់ ធនាគារ ប្រេដ ពួកគេជឿជាក់និងគាំទ្រយ៉ាងមុតមាំលើ យុទ្ធសាស្រ្ដអាជីវកម្ម និង ការកសាងទំនាក់ទំនងសេវាកម្មហិរញ្ញវត្ថុជាមួយអតិថិជន។​ ពួកគេខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុធនាគារដ៏ល្អឥតខ្ចោះ ទាំងនៅក្នុងសាខា និងនៅពេលជួបផ្ទាល់ជាមួយអតិថិជនខាងក្រៅ។” 

តាមរយៈកិច្ចសន្ទនាជាមួយ លោក សំ វណ្ណៈ បានបង្ហាញថា គាត់មានគំនិតច្នៃប្រឌិតជាច្រើនក្នុងការកែលម្អរនិងធ្វើឲ្យប្រសើរឡើងនូវសេវាកម្មហិរញ្ញវត្ថុធនាគារបុគ្គលឲ្យកាន់តែល្អបន្ថែម ទៀត។ នេះមិនមែនជារឿងភ្ញាក់ផ្អើលទេ សម្រាប់ បុគ្គលម្នាក់ដែលតែងតែព្យាយាមអភិវឌ្ឍខ្លួន លោកបានចំណាយ ពេល 20 ឆ្នាំចុងក្រោយនេះក្នុងការសិក្សា បច្ចុប្បន្នលោកទទួល បានសញ្ញាប័ត្រពីសាកលវិទ្យាល័យមិនតិចជាង 4 ដែលថ្មីៗនេះ លោកទើបទទួលបាននូវបរិញ្ញាបត្រជាន់ខ្ពស់ជំនាញនីតិភូមិបាល និងបេតិកភណ្ឌផងដែរ។ លោក​និយាយ​ថា​៖ “កាល​ពីក្មេង ខ្ញុំ​ប្រាថ្នា​ចង់​ធ្វើជា​មេធាវី ប៉ុន្តែ​ឪពុក​ខ្ញុំ​ទទូច​ឲ្យ​ខ្ញុំ​រៀន​មុខ​ជំនាញអាជីវកម្ម។” ខណៈពេល ដែលទស្សនរបស់ឪពុកគាត់ពិតជា ផ្តល់អត្ថប្រយោជន៍ច្រើន ក្នុងអាជីពរបស់គាត់។ លោក វណ្ណៈ បានដើរ តាមគន្លងនៃ ការរៀន សូត្រឥតឈប់ឈរ ដែលគាត់ជឿថា បានផ្តល់នូវប្រយោជន៍ជាច្រើនសម្រាប់គាត់ ។ “ជារៀងរាល់ពីរ ឬបីឆ្នាំ ខ្ញុំចាប់ផ្តើម គិតអំពីអ្វីដែលខ្ញុំគួរធ្វើ និងបំពេញបន្ថែមដើម្បីពង្រឹង​សមត្ថភាព ផ្ទាល់ខ្លួនរបស់ខ្ញុំ។ គោលបំណងរបស់ខ្ញុំក្នុងការសិក្សា មិនមែនត្រឹមតែបង្កើនចំណេះវិជ្ជានោះទេ តែក៏ជាការបង្កើតមិត្តភាពថ្មី និង​ចំណេះដឹងអំពីទីផ្សារផងដែរ។ ​ការ​សិក្សាមិនសម្រាប់តែគោលដៅធុរៈកិច្ចនោះទេ តែ​ក៏បាន​ផ្តល់នូវគុណប្រយោជន៌ផ្ទាល់ខ្លួន​​ដែរ”។  

វាច្បាស់ណាស់ថា នាយកគ្រប់គ្រងបណ្តាញសាខារបស់ធនាគារ ប្រេដ នឹងអនុវត្តផ្នត់គំនិតនេះជាមួយក្រុមការងារថ្មីរបស់គាត់។ គាត់និយាយថា “យើងត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនបន្ថែម ហើយខ្ញុំចង់ឲ្យប្រធានផ្នែកទំនាក់ទំនងរបស់យើងជួបអតិថិជនរបស់យើង មិនសម្រាប់គោលបំណងធុរៈកិច្ចនោះទេ ប៉ុន្តែដើម្បីបន្កើនទំនាក់ទំនងនិងមិត្តភាពជាមួយអតិថិជន និងស្វែងយល់បន្ថែមអំពីគ្នាទៅវិញទៅមកផងដែរ”។ 

តាមរយៈកិច្ចសម្ភាសន៌ជាមួយ លោក សំ វណ្ណៈ ពិតណាស់ជាសក្ខីភាពដែលបង្ហាញថា គាត់មានជំនឿទុកចិត្តយ៉ាងខ្លាំងលើយុទ្ធសាស្រ្ដ ជោគជ័យ របស់ធនាគារ ប្រេដ ខេមបូឌា។ សម្រាប់បុគ្គលម្នាក់ ដែលចូលចិត្តចំណាយពេលចុងសប្តាហ៍របស់គាត់ធ្វើម្ហូបសម្រាប់គ្រួសារ អ្នកអាចប្រាកដថាគាត់នឹងស្វះស្វែងរកយុទ្ធសាស្រ្ដជាច្រើនសម្រាប់អតិថិជន ក៏ដូចជាមិត្តរួមការងាររបស់គាត់ផងដែរ ដោយគាត់នឹងបំលែងចក្ខុវិស័យរបស់គាត់ទៅជាការអនុវត្តនៅឆ្នាំខាងមុខបន្តបន្ទាប់។ 

More Press Releases

នាយកប្រតិបត្តិរបស់បុត្រសម្ពន្ធធនាគារ ប្រេដ បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា​

Date Published: ឧសភា 16, 2024

Read More

ការត្រៀមខ្លួនរបស់សិស្សានុសិស្សសម្រាប់ថ្ងៃអនាគត

Date Published: ឧសភា 10, 2024

Read More

នាយកប្រតិបត្តិរងបានធ្វើបទឧទ្ទេសនាមនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ 

Date Published: ឧសភា 3, 2024

Read More