​​​​​​​​​ធនាគារ ប្រេដ ខេមបូឌា ទទួលបានពានរង្វាន់ VISA ចំនួនពីរ នៅក្នុងកម្មវិធី VISA Cambodia Client Forum 2026  - BRED Bank Cambodia

​​​​​​​​​ធនាគារ ប្រេដ ខេមបូឌា ទទួលបានពានរង្វាន់ VISA ចំនួនពីរ នៅក្នុងកម្មវិធី VISA Cambodia Client Forum 2026 

នៅថ្ងៃទី 26 ខែ កុម្ភៈ ឆ្នាំ 2026 យើងខ្ញុំមានកិត្តិយស​បានចូលរួមក្នុងកម្មវិធី VISA Cambodia Client Forum 2026 ដែលបានធ្វើឡើងនៅសាលរបស់ Hyatt Regency ក្រោមប្រធានបទ “Empower Commerce, Inspire Tomorrow.” កម្មវិធីនេះបានបង្កើតឱកាសឱ្យអ្នកដឹកនាំមកពីវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាចូលរួមពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអបអរសាទរសមិទ្ធិផលតាមរយៈកម្មវិធីផ្ដល់រង្វាន់ VISA Awards ឆ្នាំ 2025។ 

ក្នុងចំណោមពានរង្វាន់ទាំងនេះ ធនាគារ ប្រេដ ខេមបូឌា បានទទួលពានរង្វាន់ចំនួនពីរ៖ 

  • ពានរង្វាន់ “Leadership in Debit Authorization Performance for e-Commerce Payment 2025” 
  • ពានរង្វាន់ “Leadership in Debit Activation Rate 2025”  

ពានរង្វាន់ទាំងនេះជាការទទួលស្គាល់សមិទ្ធិផលដ៏លេចធ្លោរបស់ធនាគារ ប្រេដ ខេមបូឌា ក្នុងការអនុម័តប្រតិបត្តិការប័ណ្ណឥណពន្ធសម្រាប់ការទិញទំនិញតាមប្រព័ន្ធអ៊ីនធើណិត (e‑commerce) ដោយមានប្រសិទ្ធភាព និងភាពទុកចិត្ត។ វាបង្ហាញពីសមត្ថភាពរបស់យើងខ្ញុំក្នុងដំណើរការ និងអនុម័តប្រតិបត្តិការទិញទំនិញតាមប្រព័ន្ធអ៊ិនធើណិតរបស់អតិថិជន ដើម្បីធានាថាបទពិសោធន៍ទូទាត់ប្រាក់របស់ពួកគាត់ប្រកបទៅដោយភាពរលូន មានសុវត្ថិភាព និងមានទំនុកចិត្តនៅក្នុងឆ្នាំ 2025។ 

ពានរង្វាន់ទាំងនេះ បញ្ជាក់បន្ថែមពីការប្តេជ្ញារបស់យើងខ្ញុំចំពោះការផ្ដល់សេវាទូទាត់ប្រាក់កាន់តែងាយស្រួល មានសុវត្ថិភាព និងអ្វីជាច្រើនផ្សេងទៀត សម្រាប់អតិថិជនរបស់យើងខ្ញុំនៅទូទាំងប្រទេសកម្ពុជា។ 

More Press Releases

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើការកៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ជាកម្ពុជាតាមរយៈធនាគារ ប្រេដ ដើម្បីគាំទ្រសុខាភិបាលរបស់កុមារកម្ពុជា។

Date Published: សីហា 29, 2025

Read More

សូមណែនាំម៉ាស៊ីនដាក់ប្រាក់ថ្មីរបស់យើងខ្ញុំ ដែលមានភាពរហ័សទាន់ចិត្ត សុវត្ថិភាព និងងាយស្រួល​

Date Published: កក្កដា 9, 2025

Read More

ធនាគារ ប្រេដ ឧបត្ថម្ភទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំង

Date Published: មិថុនា 10, 2025

Read More