ធនាគារ ប្រេដ បើកសម្ពោធសាខាទី 15 របស់ខ្លួន  - BRED Bank Cambodia

ធនាគារ ប្រេដ បើកសម្ពោធសាខាទី 15 របស់ខ្លួន 

នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2023 ធនាគារ ប្រេដ ខេមបូឌា បានបើកសម្ពោធសាខាទី 15 របស់ខ្លួននៅលើ មហាវិថីកម្ពុជាក្រោម ក្នុងខណ្ឌទួលគោកដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមមាញឹកបំផុតក្នុងរាជធានីភ្នំពេញ។ 

 
សាខាថ្មីនេះស្ថិតនៅតំបន់សម្បូរដោយអាជីវកម្មដ៏រីកចម្រើន ដែលជាបណ្ដុំនៃភោជនីយដ្ឋាន សណ្ឋាគារ សាលារៀនអន្តរជាតិ និងអគារពាណិជ្ជកម្មចម្រុះជាច្រើនផងដែរ។ សាខាកម្ពុជាក្រោមមានចំណតរថយន្តងាយស្រួលក្នុងការចត ដែលមានទីតាំងស្ថិតនៅអគារ 435 & 437 លើ មហាវិថីកម្ពុជាក្រោម។ 

ក្នុង​​ពិធី​សម្ពោធជាផ្លូវការ លោក Nicolas Hollanders បាន​មាន​ប្រសាសន៍​ថា “យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូល​រួម​ក្នុង​ការ​បើកសម្ពោធ​សាខាជាលើក​ទី​ពីរ​របស់យើងខ្ញុំ​ចាប់​តាំង​ពី​ការចូល​កាន់​តំណែង​ក្នុង​ខែ​កញ្ញាមក។ ធនាគាររបស់យើងខ្ញុំមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងខ្ញុំជឿជាក់ថាសាខាថ្មីនេះនឹងក្លាយជាសាខាធនាគារដ៏សំខាន់មួយសម្រាប់សហគមន៍នៅលើ មហាវិថីកម្ពុជាក្រោម” ។ 

More Press Releases

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

Date Published: មេសា 4, 2025

Read More

ធនាគារ​ ប្រេដ បានចាប់ដៃគូសហការជាមួយប្រេនរថយន្តដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស!

Date Published: កុម្ភៈ 28, 2025

Read More

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

Date Published: មករា 30, 2025

Read More