ធនាគារ ប្រេដ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសដាក់ឲ្យដំណើរការម៉ាស៊ីនដាក់ប្រាក់ ដែលជាការបង្ហាញពីយុគសម័យថ្មីប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់អតិថិជនរបស់យើងខ្ញុំ។ ក្នុងនាមជាធនាគារអឺរ៉ុបតែមួយគត់នៅក្នុងប្រទេសកម្ពុជា យើងខ្ញុំប្តេជ្ញាក្នុងការនាំយកនូវដំណោះស្រាយធនាគារលំដាប់ពិភពលោកមកជូនអតិថិជនរបស់យើងខ្ញុំ។
ការបើកដំណើរការម៉ាស៊ីនដាក់ប្រាក់របស់យើងខ្ញុំគឺជាការបោះជំហានទៅមុខ ដែលធ្វើឲ្យធនាគារកាន់តែមានភាពងាយស្រួល មានសុវត្ថិភាព និងអាចប្រើប្រាស់បានគ្រប់ពេលវេលា។ យើងខ្ញុំសូមគោរពអញ្ជើញអតិថិជនទាំងអស់មកទទួលយកបទពិសោធន៍ប្រើប្រាស់ម៉ាស៊ីនដាក់ប្រាក់ថ្មីដែលមានល្បឿនលឿន និងមានសុវត្ថិភាពខ្ពស់។
អត្ថប្រយោជន៍
• ប្រើប្រាស់បានគ្រប់ពេលវេលា (24/7) ៖ ដាក់ប្រាក់បានគ្រប់ពេល មិនថាពេលថ្ងៃ ឬពេលយប់។
• បញ្ជូនសាច់ប្រាក់ទៅកាន់គណនីបានភ្លាមៗ៖ សាច់ប្រាក់ត្រូវបានបញ្ចូលទៅក្នុងគណនីរបស់អ្នកភ្លាមៗ។
• មិនចាំបាច់បំពេញឯកសារ៖ មិនចាំបាច់បំពេញប័ណ្ណដាក់ប្រាក់ទេ គ្រាន់តែប្រើប្រាស់កាតធនាគារ ប្រេដ ជាមួយនឹងសាច់ប្រាក់របស់អ្នកតែប៉ុណ្ណោះ។
• មានសុវត្ថិភាព និងភាពងាយស្រួល៖ ផ្តល់ជូននូវដំណើរការដាក់ប្រាក់ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ដោយប្រើការផ្ទៀងផ្ទាត់ដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីការពារប្រតិបត្តិការ និងស្វ័យប្រវត្តិកម្ម ដោយកាត់បន្ថយកំហុសឆ្គងផ្សេងៗ។
សូមមកទទួលយកបទពិសោធន៍នៃអត្ថប្រយោជន៍ថ្មីនៅថ្ងៃនេះដោយទៅកាន់សាខាធនាគារ ប្រេដ ដែលមានម៉ាស៊ីនដាក់ប្រាក់នៅជិតអ្នកបំផុត។
ក្រុមការងាររបស់យើងខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ជាជំនួយ និងឆ្លើយសំនួរណាមួយរបស់អ្នក។