វាចាំបាច់ណាស់ដែលអ្នកដឹងថាតើអ្នកត្រូវការប្រាក់ចំណូលប៉ុន្មានជារៀងរាល់សប្តាហ៍ដើម្បីរ៉ាប់រងការចំណាយ។
- តាមដានការលក់ប្រចាំថ្ងៃ
- សម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងការផ្លាស់ប្តូរដែលមិនអាចព្រៀងទុក
- គ្រប់គ្រងចំណាយនៃដំណើរការអាជីវកម្មរបស់អ្នក
- ត្រូវប្រាកដថាអ្នកអាចដោះស្រាយជាមួយនឹងការកើនឡើងនៃចំណាយភ្លាមៗ និងចំណាយពិសេសណាមួយ។
ការព្យាករណ៍ពេលសាច់ប្រាក់ចូល និងសាច់ប្រាក់ចេញគឺពិតជាមានសារៈសំខាន់។ ការព្យាករណ៍លំហូរសាច់ប្រាក់របស់អ្នកនឹងបង្ហាញថាតើអ្នកមានសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីបំពេញដំណើរការអាជីវកម្មរបស់អ្នកដែរឬទេ។
អាជីវកម្មដែលល្អគឺមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទុកធ្វើជាដើមទុនបម្រុង (ឬមានការធានាលើការបញ្ជាទិញនាពេលអនាគត) ដើម្បីរ៉ាប់រងការចំណាយទាំងអស់របស់ពួកគេយ៉ាងហោចណាស់បីខែ។ តើអ្នកអាចរ៉ាប់រងចំណាយនៃដំណើរការអាជីវកម្មរយៈពេលបីខែបានទេ?
ការទទួលបានការសងប្រាក់ទាន់ពេលវេលាជារឿងសំខាន់។ តើប្រព័ន្ធនៃអាជីវកម្មរបស់អ្នកប្រាកដថាអ្នក
អាចទទួលបានការទូទាត់ពីអតិថិជនទាន់ពេលវេលាដែរឬទេ?
ការតាមដានប្រាក់ដែលអ្នកជំពាក់អ្នកដទៃគឺជារឿងសំខាន់ ដើម្បីប្រាកដថាអ្នកមិនជាប់បំណុលណាដែលអ្នកមិនមានលទ្ធភាពសង។
ការព្យាករណ៍ទុកជាមុនពីអ្វីដែលអាចនឹងកើតឡើងនាពេលអនាគតគឺពិតជាពិបាក តែអ្នកត្រូវតែធ្វើការគិតទុកជាមុន។ សូមព្យាយាមដឹងអំពីរឿងដូចជា ពេលឥណទានដល់កាលកំណត់ ពេលឧបករណ៍ណាមួយអាចនឹងត្រូវការផ្លាស់ប្ដូរ ឬស្ថានភាពណាមួយដែលអាចនាំឲ្យមានការចំណាយច្រើន។
ការបង្កើនការលក់គឺមានសារៈសំខាន់ ប៉ុន្ដែអ្នកក៏ត្រូវប្រាកដថាអ្នកទទួលបានប្រាក់ចំណេញលើរាល់ការលក់ ឬយ៉ាងហោចណាស់អ្នកអាចពន្យល់ពីមូលហេតុដែលទំនិញមួយចំនួនត្រូវបានលក់ក្នុងតម្លៃមួយដែលមិនទទួលបានផលចំណេញ។
នៅពេលអ្នកបើកអាជីវកម្មណាមួយ អ្នកប្រាកដជារវល់នឹងការបំពេញកិច្ចការប្រចាំថ្ងៃ។ ប៉ុន្តែការត្រួតពិនិត្យគ្រប់ផ្នែកនៃអាជីវកម្មរបស់អ្នកក៏ជារឿងសំខាន់ ដើម្បីប្រាកដថាអ្នកមិនជួបប្រទះបញ្ហាដែលនឹកស្មានមិនដល់ណាមួយភ្លាមៗ។
ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃអតិផរណាលើប្រាក់ចំណេញ អ្នកក៏ត្រូវបង្កើនតម្លៃនៃការលក់របស់អ្នក និងរ៉ាប់រងការចំណាយនៃដំណើរការអាជីកម្មផងដែរ។
អ្នកប្រឹក្សាដែលល្អអាចធ្វើឲ្យអាជីវកម្មរបស់អ្នកមានភាពខុសប្លែក។ នៅពេលដែលអ្នកជិតខ្លួនអ្នកសុទ្ធតែជាអ្នកជំនាញដ៏គួរឲ្យទុកចិត្ត វាធ្វើឲ្យការសម្រេចចិត្តលើរឿងពិបាកៗមានភាពងាយស្រួល និងឲ្យអ្នកឃើញច្បាស់ថាការសម្រេចចិត្តរបស់អ្នកត្រូវ ឬក៏ខុស។ តើអ្នកជួបពិភាក្សាជាមួយអ្នកប្រឹក្សារបស់អ្នកញឹកញាប់ដែរឬទេ?