នាថ្ងៃ ពុធ ទី 21 ខែ ឧសភា ឆ្នាំ 2025 ការិយាល័យកណ្តាលរបស់ធនាគារ ប្រេដ បានរៀបចំសិក្ខាសាលាស្ដីអំពីសុខភាពមួយដែលធ្វើបទបង្ហាញដោយវេជ្ជបណ្ឌិតពីមជ្ឈមណ្ឌលវេជ្ជសាស្ត Advance European Medicare Services (AEMC) ដើម្បីជួយបុគ្គលិកក្នុងការដោះស្រាយបញ្ហាសុខភាពដ៏ធំបំផុតចំនួនពីរដែលប្រជាជនកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះគឺជំងឺទឹកនោមផ្អែម និងភាពស្រ្ដេសតានតឹង។
ដោយមានការចូលរួមពីបុគ្គលិកជាង 40 នាក់ ក្រុមឯកទេសនៃមជ្ឈមណ្ឌលវេជ្ជសាស្ត AEMC បានពិភាក្សាអំពីយុទ្ធសាស្រ្តសម្រាប់ការការពារជំងឺទឹកនោមផ្អែម ការគ្រប់គ្រងភាពស្រ្ដេសតានតឹង និងសុខុមាលភាពផ្លូវចិត្តនៅកន្លែងធ្វើការ ទន្ទឹមនឹងនោះពួកគេក៏ទទួលបានសំណួរពីទស្សនិកជន ព្រមទាំងផ្តល់បទពិសោធន៍នៃការសាកល្បងព្យាបាលឆ្អឹងដោយចលនា និងការចាក់ម្ជុលវិទ្យាសាស្ត្រជូនដល់បុគ្គលិកផងដែរ។
មជ្ឈមណ្ឌលវេជ្ជសាស្ត AEMC គឺជាមជ្ឈមណ្ឌលផ្នែកវេជ្ជសាស្រ្តកំពូលមួយនៅទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវសេវាព្យាបាល និងឯកទេសជាច្រើនប្រភេទពីវេជ្ជបណ្ឌិតខ្មែរ និងអឺរ៉ុប។ មជ្ឈមណ្ឌលវេជ្ជសាស្ត AEMC ផ្តល់អត្រាបញ្ចុះតម្លៃពិសេសដល់អតិថិជន ប្រេដ ក៏ដូចជាបុគ្គលិករបស់ធនាគារ និងក្រុមគ្រួសាររបស់ពួកគេ ដោយស្ថិតក្រោមការចុះកិច្ចព្រមព្រៀងជាដៃគូសហការជាមួយធនាគារ ប្រេដ។
កញ្ញា ស រ័ត្ន អមរា នាយិកាផ្នែកធនធានមនុស្សនៃធនាគារ ប្រេដ បានមានប្រសាសន៍ថា “ការប្រកាន់យកទម្លាប់រស់នៅប្រកបដោយសុខភាពល្អ គឺមានសារៈសំខាន់សម្រាប់ពួកយើងទាំងអស់គ្នា ហើយពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយដែលពួកយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការរបស់ពួកយើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត AEMC ដែលពួកគេមិនត្រឹមតែផ្តល់ការបញ្ចុះតម្លៃលើសេវាថែទាំសុខភាពប៉ុណ្ណោះទេ ពួកគេក៏បានផ្តល់នូវព័ត៌មាន និងការគាំទ្រចាំបាច់ដែលអាចជួយបុគ្គលិករបស់ពួកយើងក្នុងការរក្សាសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេផងដែរ។”
សម្រាប់ព័ត៌មានបន្ថែម និងការធ្វើការណាត់ជួប សូមចូលទៅកាន់ វេបសាយរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត AEMC ។