ធនាគារ ប្រេដ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហការជាមួយក្រុមហ៊ុន TF Motors (Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរបស់រថយន្ត MG ដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស។
ប្រេន MG គឺជាប្រេនដ៏ល្បីបំផុតមួយនៅក្នុងឧស្សាហកម្មរថយន្ត ដែលមានប្រវត្តិល្បីល្បាញតាំងពីឆ្នាំ 1924 មកម្ល៉េះ។
ក្រុមហ៊ុន TF Motors ផ្តល់ជូនអតិថិជននូវជម្រើសរថយន្ត MG ដែលប្រើប្រាស់អគ្គិសនី និងប្រេងសាំងជាច្រើនប្រភេទ ដោយចែកចាយទាំងនៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
ឥឡូវនេះអ្នកអាចទទួលបានហិរញ្ញប្បទានសម្រាប់ទិញរថយន្ដ MG ថ្មី ជាមួយនឹងអត្រាការប្រាក់ឥណទានពិសេស ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសហការនេះ។ អតិថិជនអាចស្នើសុំឥណទានបានរហូតដល់ 90% នៃតម្លៃរថយន្តក្នុងរយៈពេលវែងរហូតដល់ 7 ឆ្នាំ ហើយនឹងទទួលបានអត្ថប្រយោជន៍ពីអត្រាការប្រាក់ដ៏ទាប និងមានភាពប្រកួតប្រជែងត្រឹមតែ 8% ប៉ុណ្ណោះ!
លោក Nicolas Hollanders នាយកប្រតិបត្តិធនាគារ ប្រេដ បាននិយាយថា ” ក្រុមហ៊ុន MG គឺជាប្រេនរថយន្ដដ៏ល្បីបំផុតមួយនៅអឺរ៉ុប ជាពិសេសរថយន្ដប្រើអគ្គិសនី ហើយយើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយក្រុមហ៊ុន TF Motors (Cambodia) ដើម្បីឲ្យអតិថិជនរបស់រថយន្ដ MG កាន់តែមានភាពងាយស្រួល ” ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន MG នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័រ mgcambodia.com ។ ចាប់ផ្តើមដាក់ពាក្យស្នើសុំឥណទានរបស់អ្នកនៅថ្ងៃនេះ សូមចុចទីនេះ ឬធ្វើការពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងនៅតាមសាខាធនាគារ ប្រេដ នីមួយៗ។