ធនាគារ ប្រេដ ឧបត្ថម្ភទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំង - BRED Bank Cambodia

ធនាគារ ប្រេដ ឧបត្ថម្ភទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំង

ទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំងជាប្រចាំឆ្នាំ បានប្រារព្ធនៅស្ថានទូតប្រទេសបារាំងក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី 5 ខែ មិថុនា ឆ្នាំ 2025 ដោយបានទាក់ទាញអ្នកចូលរួមប្រមាណ 500 នាក់ រួមមានសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាពីកម្មវិធីបង្រៀនជាភាសាបារាំង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងសាលាផ្សេងៗជាច្រើនទៀត។  

កញ្ញា ស រ័ត្ន អមរា នាយិកាផ្នែកធនធានមនុស្សនៃធនាគារ ប្រេដ បានមានប្រសាសន៍ថា “ ទិវានេះជាឱកាសដ៏ល្អសម្រាប់យុវជនដែលបានសិក្សានៅប្រទេសបារាំង ឬធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំង ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនិយោជកនាពេលអនាគត និងពង្រីកបណ្តាញនៃអតីតនិស្សិត” ។ កញ្ញាបានបន្ដទៀតថា “ ពួកយើងពិតជារីករាយដែលបានទទួលស្វាគមន៍អ្នកចូលរួមប្រមាណ 60 នាក់មកកាន់ស្ដង់របស់ពួកយើងនៅថ្ងៃនោះ ដែលពួកគាត់ភាគច្រើនបានមានចំណាប់អារម្មណ៍ជាខ្លាំងលើឱកាសការងារនៅធនាគារ។ ” 

នាយកប្រតិបត្តិនៃធនាគារ ប្រេដ លោក Nicolas Hollanders និងប្រធានផ្នែកទំនាក់ទំនង ​លោក Rofasaly Mat ក៏បានចូលរួមពិភាក្សាក្នុងកិច្ចប្រជុំតុមូលផងដែរ។ លោក Mat គឺជាសមាជិកនៃអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំង ហើយបានចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយអ្នកចូលរួមទាំងអស់ផងដែរ។ លោកបានមានប្រសាសន៍ថា “​ក្រៅពីជំនាញបច្ចេកទេស ការសិក្សានៅប្រទេសបារាំងបានផ្តល់ឱកាសឲ្យខ្ញុំអភិវឌ្ឍន៍ការគិតដោយមានការបើកចំហជាងមុន និងមានសមត្ថភាពក្នុងការសម្របទៅតាមវប្បធម៌ចំរុះផ្សេងៗ ហើយវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់មុខងារបច្ចុប្បន្នរបស់ខ្ញុំ ដែលខ្ញុំត្រូវធ្វើការផ្ទាល់ជាមួយអតិថិជនអន្តរជាតិ និងមិត្តរួមការងារពីក្រៅប្រទេសផ្សេងៗ”​ ។  

ក្នុងនាមជាអ្នកឧបត្ថម្ភសំខាន់មួយនៃកម្មវិធីនេះ ធនាគារបានផ្តល់មូលប្បទានជាទឹកប្រាក់ចំនួន $200 ដល់ជ័យលាភីទី ៤ គឺលោកស្រី និតិការ និទ្ធ ដែលបានឈ្នះការប្រកួតឆ្លើយសំណួរខ្លីៗនៅថ្ងៃនោះ។ 

លោក Nicolas Hollanders បានមានប្រសាសន៍ថា​  “ពួកយើងមានកិត្តិយសក្នុងការចូលរួមទិវាដ៏សម្បូរបែប និងឧដុង្គឧត្ដមនេះ ហើយពួកយើងនឹងបន្តគាំទ្រដល់យុទ្ធនាការអប់រំ និងអភិវឌ្ឍវិជ្ជាជីវៈនាពេលអនាគត” ។  

តើ​អ្នកមានចំណាប់អារម្មណ៍ចំពោះឱកាសការងារនៅធនាគារ ប្រេដ មែនទេ? សូមស្វែងយល់បន្ថែមនៅទីនេះ។ 

More Press Releases

ធនាគារ ប្រេដ ឧបត្ថម្ភទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំង

Date Published: មិថុនា 10, 2025

Read More

ធនាគារ​ ប្រេដ ទទួលស្វាគមន៍សន្និសីទអំពីសន្តិសុខ​សាយប័រ 

Date Published: មិថុនា 2, 2025

Read More

ធនាគារ ប្រេដ គិតពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តជូនបុគ្គលិកនៅក្នុងសិក្ខារសាលាវេជ្ជសាស្រ្ដ 

Date Published: ឧសភា 22, 2025

Read More