អំពីយើងខ្ញុំ
ចាប់តាំងពីបើកដំណើរការជាផ្លូវការនៅឆ្នាំ 2017 មក ធនាគារ ប្រេដ ខេមបូឌា បានផ្តល់សេវាកម្មដល់អតិថិជនលក្ខណៈបុគ្គល សហគ្រាសតូច និងមធ្យម ព្រមទាំងអាជីវកម្មទូទាំងពិភពលោក ដោយផ្ដល់សេវាធនាគារស្តង់ដាលំដាប់អន្តរជាតិ រួមបញ្ចូលជាមួយឯកទេសជំនាញទៅលើទីផ្សារកម្ពុជាផ្ទាល់ផងដែរ។
ជិតមួយទសវត្សរ៍មកនេះ ធនាគារបានផ្តល់ដំណោះស្រាយ ហិរញ្ញវត្ថុស្របតាមតម្រូវការនៃគម្រោងលក្ខណៈបុគ្គល ប្រតិបត្តិការអាជីវកម្ម និងចក្ខុវិស័យកំណើនសេដ្ឋកិច្ច រយៈពេលវែងរបស់ប្រទេសកម្ពុជា ដែលមានការកើតឡើង ជាលំដាប់។
ធនាគារ ប្រេដ គឺជាធនាគារអឺរ៉ុបដំបូង និងតែមួយគត់ ដែលបានបង្កើតឡើងនៅប្រទេសកម្ពុជា។ ធនាគារ ប្រេដ ស្ថិតក្រោមក្រុមហ៊ុនបុត្រសម្ពន្ធធនាគារបារាំង BRED Banque Populaire និងជាផ្នែកមួយនៃ BPCE Group ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ពន្ធធនាគារធំបំផុតនៅលើពិភពលោក ដែលបម្រើអតិថិជនជាង 36 លាននាក់ទូទាំងពិភពលោក។ ក្រុមបុត្រសម្ពន្ធនេះមានបទពិសោធន៍ធនាគារជាង 100 ឆ្នាំ បូករួមជាមួយគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំ មានបណ្តាញអន្តរជាតិដ៏ទូលំទូលាយ និងការប្តេជ្ញាចិត្តរយៈពេលវែងចំពោះ អតិថិជនរបស់ខ្លួន។

សេវាកាន់តែឆ្លាតវៃ
យើងខ្ញុំបម្រើសេវាធនាគារ ២៤ម៉ោង/សប្តាហ៍ តាមរយៈសេវាធនាគារលើអ៊ីនធើណិត និងកម្មវិធីលើទូរសព្ទ (សម្រាប់ Android & iOS) និងម៉ាស៊ីនអេធីអឹម។ លោកអ្នកក៏អាចអញ្ជើញមកធ្វើប្រតិបត្តិការសេវាធនាគារដោយផ្ទាល់នៅតាមបណ្តាញសាខាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់ ឬហៅទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនដ៏រួសរាយរាក់ទាក់របស់យើងខ្ញុំ។
កម្រិតស្តង់ដារជាសកលខ្ពស់បំផុត
ធនាគារ ប្រេដ ផ្តល់ជូននូវស្តង់ដារកម្រិតមាសសម្រាប់ប្រតិបត្តិការសេវាធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់តម្រូវការដល់សហគ្រាសធុនតូច និងមធ្យម (SMEs) អតិថិជនលក្ខណៈអាជីវកម្ម និងអតិថិជនថ្នាក់មធ្យមដែលកំពុងមានកម្រិតរីកចម្រើនកាន់តែប្រសើរនៅកម្ពុជា។
បន្ថែមពីលើការគោរពតាមបទប្បញ្ញត្តិធនាគារក្នុងស្រុក ដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា យើងខ្ញុំក៏ផ្តល់ជូនអតិថិជននូវការការពារមួយកម្រិតទៀតលើបទប្បញ្ញត្តិដែលកំណត់ដោយគណៈកម្មាធិការធនាគាអឺរ៉ុបនៃគណៈកម្មាធិការអឺរ៉ុប និងជាក្រុមបុត្រសម្ព័ន្ធគ្រប់គ្រងដោយ BRED Banque Populaire ដែលការវាយតម្លៃស្ថិតក្នុងកម្រិត A1/A+។


កេរ្តិ៍ដំណែល និងជោគជ័យនៅកម្ពុជា
ធនាគារ ប្រេដ ពាំនាំកេរ្តិ៍តំណែលសហភាពអឺរ៉ុបទៅកាន់ព្រះរាជាណាចក្រកម្ពុជា ដែលមានសារៈសំខាន់បំផុតសម្រាប់យើងក្នុងនាមជាប្រជាជនកម្ពុជា។ បុគ្គលិកភាគច្រើនរបស់យើងខ្ញុំ ជាជនជាតិខ្មែរហើយ ៩០% នៃផលប័ត្របច្ចុប្បន្នរបស់ធនាគារ ប្រេដ ក៏បានមកពីអតិថិជនក្នុងស្រុកផងដែរ។
ចាប់ផ្តើមពីបុគ្គលិក ៣០នាក់ ដែលបានជួយជ្រោមជ្រែងបង្កើតធនាគារ ប្រេដ ប៊ែង ខេមបូឌា នៅឆ្នាំ ២០១៧ យើងខ្ញុំបានពង្រីកប្រតិបត្តិការ ដែលនាពេលបច្ចុប្បន្នមានបុគ្គលិកចូលរួមកើនរហូតដល់ជាង ២៥០នាក់នៅទូទាំង ៩ សាខាក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង។
ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ យើងខ្ញុំគ្រោងពង្រីកសាខាយ៉ាងតិចពី ១៥ ទៅ ២០ សាខានៅតាមបណ្តាក្រុងផ្សេងៗស្ទើរពាសពេញប្រទេសកម្ពុជា។
យល់ច្បាស់អំពីតម្រូវការអតិថិជន
នៅធនាគារ ប្រេដ ប៊ែង ខេមបូឌា យើងខ្ញុំផ្តោតលើទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន។ ក្រុមប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ សុទ្ធតែមានទេពកោសល្យ និងចំណេះដឹងដែលអាចនិយាយបានថា ពួកគាត់ជាធនារិក/ធនាគារិកាឆ្នើមបំផុតនៅក្នុងសហគមន៍ធនាគារកម្ពុជា។
ដំបូងយើងខ្ញុំត្រូវធ្វើការស្វែងយល់លើតម្រូវការរបស់អតិថិជន មុនពេលឈានដល់ការផ្តល់ដំណោះស្រាយឲ្យត្រូវនឹងតម្រូវការរបស់ពួកគាត់។ ទន្ទឹមគ្នាផងដែរ យើងខ្ញុំក៏ត្រូវព្យាយាមពន្យល់លម្អិតដើម្បីឲ្យប្រាកដថាអតិថិជនយល់ច្បាស់អំពីលក្ខខណ្ឌផលិតផលហិរញ្ញវត្ថុទាំងនោះ ដោយមិនមានការលាក់លៀមលើកម្រៃសេវា ឬការផាកពិន័យផ្សេងៗ។


ផលប័ត្រធនាគាររបស់យើងខ្ញុំ
ធនាគារ ប្រេដ បានស្វាគមន៍អតិថិជនជាង ៧៨០០នាក់ មកចូលរួមជាសមាជិកគ្រួសាររបស់យើងខ្ញុំក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ប៉ុណ្ណោះ ខណៈពេលដែលទិន្នន័យប្រាក់សន្សំ និងឥណទានបានកើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេលដូចគ្នា។
យើងខ្ញុំផ្តល់ជូនទាំងអតិថិជនទូទៅនូវសេវាធនាគារលើអ៊ីនធើណិត កម្មវិធីលើទូរសព្ទ សាខាធនាគារ និងបណ្តាញម៉ាស៊ីនអេធីអឹម ខណៈពេលដែលផ្នែក អាជីវកម្មរបស់យើងខ្ញុំ ធ្វើការលើផ្នែកអាជីវកម្មជាច្រើនចាប់ពីសហគ្រាសធុនតូច និងមធ្យមរហូតដល់ប្រភេទក្រុមហ៊ុនទាំងក្នុងស្រុក និងអន្តរជាតិ។
ធនាគារ ប្រេដ ដឹងថាអតិថិជនចាប់អារម្មណ៍ និងផ្តល់ទំនុកចិត្តលើសុវត្ថិភាពខ្ពស់របស់យើងក្រោមបទប្បញ្ញត្តិធនាគារ និងផលិតផលហិរញ្ញវត្ថុអឺរ៉ុប ដែលច្នៃចំនឹងតម្រូវការរបស់អតិថជនទាំងសេវាធនាគារទូទៅ និងលក្ខណៈអាជីវកម្មរបស់យើងខ្ញុំ។
សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ជារឿយៗតម្រូវការរបស់ពួកគាត់ គឺឥណទានទុនបន្ថែមដែលនឹងអនុញ្ញាតឱ្យពួកគាត់ពង្រីកប្រតិបត្តិការអាជីវកម្ម ខណៈពេលដែលអតិថិជនធំៗអាចត្រូវការសេវាកម្មទំនើបបន្ថែមទៀតដូចជាហិរញ្ញប្បទានពាណិជ្ជកម្ម និងការប្តូររូបិយប័ណ្ណបរទេស។