Car Loan - Personal Loan - BRED Bank Cambodia

រថយន្ដថ្មី ឬមួយទឹក? ជ្រើសរើសរថយន្ដដែលស័ក្ដិសមនឹងអ្នក។

រថយន្ដថ្មី ឬមួយទឹក? ជ្រើសរើសរថយន្ដដែលស័ក្ដិសមនឹងអ្នក។

តើអ្នកត្រៀមរួចរាល់ហើយឬនៅ ដើម្បីឲ្យការធ្វើដំណើររបស់អ្នកកាន់តែមានផាសុកភាព និងភាពរីករាយ?
មិនថាអ្នកកំពុងស្វែងរករថយន្ដស៊េរីថ្មី ឬរថយន្ដមួយទឹកដែលអ្នកអាចទុកចិត្តបាននោះទេ ធនាគារ ប្រេដ នៅទីនេះដើម្បីជួយអ្នកក្នុងការទិញរថយន្តដែលស័ក្ដិសមនឹងរបៀបរស់នៅ និងថវិការបស់អ្នក។

អត្ថប្រយោជន៍សំខាន់ៗ

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ការផ្តល់ជូនសម្រាប់ដៃគូសហការ (មានសុពលភាពរហូតដល់ខែ ធ្នូ ឆ្នាំ 2025)

រថយន្តថ្មី: អត្រាការប្រាក់ចាប់ពី 8% ទៅ 9.25% ក្នុងមួយឆ្នាំ ជាមួយថ្លៃសេវាអនុម័តឥណទាន (LAF) 1% នៃចំនួនឥណទាន ដែលមានរយៈពេលចាប់ពី1 ដល់ 7 ឆ្នាំ ជាមួយការកក់ប្រាក់មុនចាប់ពី 10% ដល់ 50% នៃតម្លៃរថយន្ដ

ប្រេននៃដៃគូសហការមានដូចជា:

ប្រេន Jetour

ប្រេន Hyundai

ប្រេន MG

និងប្រេន BYD (មាននៅសាខាមុនីវង្ស និងសាខាច្បារអំពៅ)

រថយន្តមួយទឹក: អត្រាការប្រាក់ចាប់ពី 8.75% ទៅ9.25% ក្នុងមួយឆ្នាំ ជាមួយថ្លៃសេវាអនុម័តឥណទាន (LAF) 1% នៃចំនួនឥណទាន ដែលមានរយៈពេលចាប់ពី 1 ដល់ 5 ឆ្នាំ ជាមួយការកក់ប្រាក់មុនចាប់ពី 30% ដល់ 50% នៃតម្លៃរថយន្ដ

ប្រេនមានដូចជា:

• ប្រេន Lexus: គ្រប់ម៉ូដែល

• ប្រេន Toyota: Land Cruiser, Alphard, Prius, Yaris, Corolla Cross, Vitz, Hilux Revo

• ប្រេន Ford: Everest, Territory, Ranger (គ្រប់ម៉ូដែល)

• ប្រេន KIA: Carnival, Ray

ដំណើរការឥណទានមានភាពរហ័ស និង​ងាយស្រួល ដោយត្រូវការ​តែចំណុចចំនួន 3 តែប៉ុណ្ណោះ ៖ របាយការណ៍គណនីពីធនាគាររយៈពេល 3 ខែចុងក្រោយ​​ ប័ណ្ណសម្គាល់បុគ្គលិក និងមានប្រវត្តិស្នើសុំឥណទានល្អនៅការិយាល័យឥណទានកម្ពុជា

ធនាគារ ប្រេដ ប៊ែង ខេមបូឌា រក្សាសិទិ្ធក្នុងការមិនឆ្លើយតបនូវចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងអត្រាការប្រាក់ទាំងនេះ។

ចាប់ផ្តើមដាក់ពាក្យស្នើសុំរបស់អ្នកជាមួយយើងឥឡូវនេះ

លោកអ្នកអាចចាប់ផ្តើមដាក់ពាក្យស្នើសុំឥណទានរថយន្តរបស់អ្នកឥឡូវនេះ។ គ្រាន់តែបំពេញព័ត៌មានលម្អិតរបស់អ្នក នោះយើងនឹងចាប់ផ្តើមពិនិត្យលើពាក្យស្នើសុំ ហើយនឹងទំនាក់ទំនងទៅកាន់អ្នកវិញ ដើម្បីពិភាក្សាលើដំណើរការនៃការស្នើសុំឥណទាននេះ។

តើអ្នកចង់និយាយពិភាក្សាដោយផ្ទាល់អំពីឥណទានរថយន្ដមែនទេ?

ទូរសព្ទមកយើងខ្ញុំ