Date Published: 06 September 2022
ធនាគារ ប្រេដ ខេមបូឌា បានបើកសម្ភោធសាខាទី ១៣ របស់ខ្លួន នៅថ្ងៃទី ៥ កញ្ញា ២០២២ នៅឯសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលស្ថិតក្នុងចំណោមតំបន់មមាញឹកជាងគេមួយនៅរាជធានីភ្នំពេញ។
សាខាថ្មីនេះគឺជាការបូកបញ្ចូលលើកទី ៣ ទៅក្នុងបណ្ដាញសាខារបស់ធនាគារ ប្រេដ ដែលកំពុងរីកដុះដាលយ៉ាងឆាប់រហ័សនៅឆ្នាំ ២០២២ នេះ។ មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំក៏នឹងមានផែនការក្នុងការពង្រីកបន្ថែមនូវសាខាថ្មីជាច្រើន នៅពេលខាងមុខឆាប់ៗនេះ។
សាខាចាក់អង្រែនេះនឹងបើកបម្រើសេវាក្នុងសហគមន៍ពាណិជ្ជកម្ម និងទីប្រជុំជនក្នុងតំបន់។ វាមានទីតាំងនៅក្នុងអាគារខុនដូរ R&F នៃអាគារ #C2-1 និង C2-2 នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ។
នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ លោក Guillaume Perdon បានលើកឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ ថា៖ “ការរីកដុះដាលយ៉ាងឆាប់រហ័សនៃធនាគារយើងខ្ញុំនេះ អាចសរបញ្ជាក់ឲ្យឃើញថា យើងកំពុងតែផ្តល់ជូននូវសេវាកម្មតាមតម្រូវការពេញចិត្តរបស់អតិថិជនយើងមែន។ យើងខ្ញុំប្តេជ្ញានឹងពង្រឹងសេវាធនាគារសម្រាប់បុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្ម ឲ្យស្ថិតក្នុងស្តង់ដារខ្ពស់ ព្រមទាំងធ្វើការយ៉ាងស្វះស្វែង ដើម្បីផ្ដល់ជូនរាល់អតិថិជនគ្រប់រូប នូវសេវាកម្ម ដែលសមតាមតម្រូវការចាំបាច់ផ្ទាល់ខ្លួនរបស់ពួកគេ។ យើងខ្ញុំជឿថា តួនាទីដ៏អស្ចារ្យប្លែកគេរបស់យើងនៅព្រះរាជាណាចក្រកម្ពុជា នឹងផ្លាស់ប្ដូរជីវិតប្រជាជន ព្រមទាំងការរកស៊ីនៅក្នុងសង្កាត់ចាក់អង្រែនេះ។”