ជ្រើសកញ្ចប់សេវាធនាគារឯកសិទ្ធិដែលសក្តិសមបំផុតសម្រាប់លោកអ្នក
គណនី Platinum របស់ធនាគារ ប្រេដ ជាកញ្ចប់គណនីវិសាមញ្ញ និងជាជម្រើសនៃការរស់នៅទំនើបទាន់សម័យដែលបង្ហាញអំពីអត្តសញ្ញាណនៃមុខមាត់ក្នុងសង្គមរបស់លោកអ្នក។ គណនីនេះមិនមែន សម្រាប់មនុស្សគ្រប់គ្នានោះទេ។ គណនី Platinum ត្រូវបានរចនាឡើងដោយផ្តោតសំខាន់លើអតិថិជនចំបងបំផុតរបស់យើងខ្ញុំរួមជាមួយនឹងអត្ថប្រយោជន៍ល្អឥតខ្ចោះដ៏សម្បូរបែប ដូចជាអត្រាការប្រាក់ល្អបំផុតពីយើងខ្ញុំ បទពិសោធសេវាធនាគារលក្ខណៈ VIP នៅតាមបណ្តាសាខា និងការផ្តល់ជូនពិសេសផ្តាច់មុខប្រចាំឆ្នាំទៀតផង។ ជ្រើសយកកញ្ចប់គណនី Platinum របស់លោកអ្នកថ្ងៃនេះ។

កញ្ចប់ Platinum Travel
ប្រសិនបើអ្នកឧស្សាហ៍ធ្វើដំណើរ អ្នកនឹងរីករាយជាមួយអត្ថប្រយោជន៍លើធ្វើដំណើរដ៏អស្ចារ្យរបស់យើងខ្ញុំជាមួយនឹងការចូលទៅកាន់បន្ទប់រង់ចាំពិសេសនៅអាកាសយានដ្ឋានជាង 1,700 នៅទូទាំងពិភពលោក និងផ្ដល់សេវាធានារ៉ាប់រងប្រចាំឆ្នាំលើការធ្វើដំណើរដោយឥតគិតថ្លៃចំពោះសមតុល្យគណនីដែលមានអប្បបរមាចំនួន 25,000 ដុល្លារ ។សមតុល្យគណនីអប្បបរមា 25,000 ដុល្លារ។

កញ្ចប់ Platinum Lifestyle
លោកអ្នកអាចជ្រើសយកការសម្រាកលំហែចុងសប្តាហ៍នៅសណ្ឋាគារលំដាប់ផ្កាយនៅកម្ពុជា ឬ ការទទួលទានអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋានប្រណីត។
សមតុល្យគណនីអប្បបរមា 25,000 ដុល្លារ។

កញ្ចប់ Platinum Health
ទទួលយកអត្ថប្រយោជន៍ដើម្បីសុខភាព ជាមួយការពិនិត្យសុខភាពប្រចាំឆ្នាំ អត្ថប្រយោជន៍ព្យាបាលមាត់ធ្មេញ ពិគ្រោះផ្នែកសុខភាពផ្លូវចិត្ត និងជំនួយវេជ្ជសាស្ត្រអន្តរជាតិលើផ្នែកសង្គ្រោះបន្ទាន់។
សមតុល្យគណនីអប្បបរមា 25,000 ដុល្លារ។
កញ្ចប់ Platinum Plus
ការដំឡើងទៅជាកញ្ចប់ Platinum Plus ដើម្បីរីករាយជាមួយសេវាធនាគារឯកសិទ្ធិដ៏ពិសេស ជាមួយនឹងអត្ថប្រយោជន៍ទាំងបី រួមមាន Platinum Lifestyle Platinum Travel និង Platinum Health ដែលកញ្ចប់ទាំងនេះនឹងបញ្ចូលទៅក្នុងកញ្ចប់ធនាគារដ៏អស្ចារ្យតែមួយ។ សមតុល្យគណនីជាអប្បបរមា 50,000 ដុល្លារ។
ជម្រើសទីកម្សាន្តដ៏ប្រណីតគួរឲ្យទាក់ទាញពីកញ្ចប់ Platinum Lifestyle
អត្ថប្រយោជន៍រួមបញ្ចូលទៅក្នុងកញ្ចប់គណនី Platinum
បន្ទប់រង់ចាំពិសេស
បង្កើនអត្រាការប្រាក់
លក្ខខណ្ឌខ្ទង់ដកប្រាក់ខ្ពស់ជាងគេ
អត្រាផ្ទេរប្រាក់ពិសេស
ចង់ស្វែងយល់បន្ថែមអំពីកញ្ចប់គណនី Platinum? យើងខ្ញុំនឹងទំនាក់ទំនងទៅលោកអ្នក។
ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការផ្តើមដំណើរការបើកគណនីជូនលោកអ្នកនៅថ្ងៃនេះ។