កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក - BRED Bank Cambodia

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

បន្ទាប់ពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាលប្រទេសបារាំងឈ្មោះថា អង្គការដើម្បីស្នាមញញឹមនៃកុមារ ធនាគារ ប្រេដ ខេមបូឌា នឹងបង្ហាញស្នាដៃសិល្បៈគំនូរដែលបង្កើតឡើងដោយសិស្សសាលាអង្គការ PSE នៅក្នុងផុសថ្ងៃបុណ្យឈប់សម្រាករបស់ប្រទេសកម្ពុជាលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ។ 

ក្នុងអំឡុងពេលសិក្ខាសាលាដែលរៀបចំឡើងដោយក្រុមការងារផ្នែករចនារបស់ធនាគារ ប្រេដ នាខែវិច្ឆិកា ឆ្នាំ 2024 កុមារាកុមារីទាំងឡាយបានបង្កើតស្នាដៃសិល្បៈគំនូរដ៏ច្នៃប្រឌិតជាច្រើនក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាកនៅប្រទេសកម្ពុជា ដែលពួកយើងអាចទស្សនាបានរយៈពេលពេញមួយឆ្នាំ។ 

ជ័យលាភីទាំងអស់ត្រូវបានជ្រើសរើសដោយគណៈកម្មាការ ហើយកុមារម្នាក់ៗសុទ្ធតែទទួលបានរង្វាន់សម្រាប់គំនូររបស់ពួកគេ។ 

លោក Nicolas Hollanders នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ បានមានប្រសាសន៍ថា “កិច្ចសហការជាមួយអង្គការ PSE ទទួលបានជោគជ័យដ៏អស្ចារ្យ។ “វាបានផ្តល់ឱកាសដ៏ល្អមួយសម្រាប់កុមារក្នុងការសិក្សាបន្ថែមអំពីវប្បធម៌ខ្មែរ ក៏ដូចជាមានភាពសប្បាយរីករាយ និងធ្វើការសាកល្បងជំនាញសិល្បៈគំនូររបស់ពួកគេផងដែរ។” 

សូមចូលមើលរូបគំនូររបស់ជ័យលាភីទាំងអស់នៅទីនេះ ហើយប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការងារដ៏អស្ចារ្យនៃអង្គការ PSE សូមចូលទៅកាន់ pse.ngo ។ 

More Press Releases

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

Date Published: មេសា 4, 2025

Read More

ធនាគារ​ ប្រេដ បានចាប់ដៃគូសហការជាមួយប្រេនរថយន្តដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស!

Date Published: កុម្ភៈ 28, 2025

Read More

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

Date Published: មករា 30, 2025

Read More