ក្រុមការងារផ្នែករចនារបស់ធនាគារ ប្រេដ បានចំណាយពេលជាមួយកុមារពីអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសបារាំងដែលមានឈ្មោះថា អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដោយពួកយើងបានបង្កើតនូវសិក្ខាសាលាអំពីសិល្បៈគូរគំនូរដ៏អស្ចារ្យផ្អែកលើប្រធានបទ “ថ្ងៃបុណ្យប្រពៃណីខ្មែរ” នាខែវិច្ឆិកា ឆ្នាំ 2024 កន្លងមកនេះ។

ស្វែងយល់បន្ថែមអំពីការងារដ៏អស្ចារ្យរបស់អង្គការ PSE៖

ជួបជាមួយអ្នកឈ្នះ!
បន្ទាប់ពីសិក្ខាសាលាបានធ្វើឡើងដោយជោគជ័យ គណៈកម្មាការរបស់យើងខ្ញុំបានជ្រើសរើសរូបភាពជ័យលាភី ដែលឥឡូវនេះនឹងត្រូវប្រើប្រាស់ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ធនាគារ ប្រេដ ខេមបូឌា រយៈពេលពេញមួយឆ្នាំ 2025 ។ ទោះបីជាជ័យលាភីនីមួយៗទទួលបានរង្វាន់ ប៉ុន្ដែចំពោះយើងខ្ញុំ កុមារទាំងអស់សុទ្ធតែជាអ្នកឈ្នះ ដោយពួកគេបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ពួកគេក្នុងការគូរគំនូរ និងសិក្សាអំពីវប្បធម៌ខ្មែរផងដែរ!
សូមអបអរសាទរចំពោះអ្នកជាប់លេខ 2 និងលេខ 3 ទាំងអស់ផងដែរ!

សូមចូលទៅកាន់វេបសាយ pse.ngo ដើម្បីស្វែងយល់បន្ថែមអំពីការងារដ៏អស្ចារ្យរបស់អង្គការ PSE ។
