International Women's Day - BRED Bank Cambodia

លើកកម្ពស់សមភាព គាំទ្រឲ្យមានការកែប្រែ

លើកកម្ពស់សមភាព គាំទ្រឲ្យមានការកែប្រែ

សមភាពមិនមែនគ្រាន់តែជាពាក្យដែលពេញនិយមរបស់ក្រុមការងារផ្នែកធនធាន​មនុស្សនៅធនាគារ ប្រេដ ខេមបូឌា ប៉ុណ្ណោះទេ វាក៏ត្រូវបានបញ្ចូលទៅក្នុងវប្បធម៌ធនាគាររបស់យើងខ្ញុំ និងជួយលុបបំបាត់របាំងសង្គមដែលជារឿយៗបានរារាំងស្ត្រីមិនឲ្យបង្ហាញសក្តានុពលពេញលេញរបស់ពួកគេនៅកន្លែងធ្វើការ។ 

សូមចូលមើលវីដេអូបទសម្ភាស


សូមចូលមើលវីដេអូបទសម្ភាស


ទទួលបានតុល្យភាពការងារ និងជីវិតប្រចាំថ្ងៃ 

ការមានតុល្យភាពល្អរវាងការងារ និងជីវិតឯកជនគឺពិតជាមានការលំបាក ជាពិសេសសម្រាប់ស្ត្រីដែលមានបុត្រ។  

កញ្ញា ស រ័ត្នអមរា មានប្រសាសន៍ថា “ពួកយើងជឿជាក់ថា តុល្យភាពរវាងការងារ និងជីវិតគ្រួសារគឺពិតជាចាំបាច់ណាស់។ កញ្ញាបន្ដទៀតថា “ពួកយើងមានមោទនភាពក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍ផ្នែកសម្ភពដ៏ទូលំទូលាយរួមមាន ការឈប់សម្រាកចំនួនបីខែដែលទទួលបានប្រាក់ខែពេញលេញ ការធានារ៉ាប់រងសុខភាពដែលរ៉ាប់រងលើការពិនិត្យមុនពេលសម្រាល និងការសម្រាលបុត្រ ព្រមទាំងអត្ថប្រយោជន៍ជាសាច់ប្រាក់នៅពេលសម្រាលកូន។ ពួកយើង​ក៏​ផ្តល់​ជាពេល​វេលា​សម្រាប់ការបំបៅ​ដោះ​ទារក​ នៅពេល​ស្ត្រី​ត្រឡប់​មក​ធ្វើ​ការ​វិញ​រហូត​ដល់​កូន​មានអាយុ​មួយ​ឆ្នាំ។” 

​ចូលរួមក្រុមការងាររបស់ពួកយើង

សូមចូលមើលវីដេអូបទសម្ភាស


ពន្លឿនសកម្មភាព 

ខណៈពេលដែលការផ្តោតសំខាន់នៃទិវានារីអន្តរជាតិគឺសំដៅលើការពន្លឿនសកម្មភាពដើម្បីទាមទារសមភាពជូនស្ត្រីនៅជុំវិញពិភពលោក ធនាគារ ប្រេដ ខេមបូឌា អាចរីករាយជាមួយនឹងសមិទ្ធិផលរហូតមកដល់បច្ចុប្បន្ននៃសមភាពរបស់ធនាគារផ្ទាល់។ 

សូមចូលមើលឱកាសការងារឥឡូវនេះ 

​ចូលរួមក្រុមការងាររបស់ពួកយើង