Platinum - BRED Bank Cambodia

ធ្វើដំណើរប្រកបដោយភាពស៊ីវិល័យជាមួយគណនី Platinum

ធ្វើដំណើរប្រកបដោយភាពស៊ីវិល័យជាមួយគណនី Platinum

ជាមួយនឹងកញ្ចប់ Platinum Travel របស់ធនាគារ ប្រេដ និងកាតឥណទាន Visa Platinum អ្នកនឹងទទួលបានអត្ថប្រយោជន៍ការធ្វើដំណើរដ៏អស្ចារ្យជាច្រើន រួមទាំងការស្វាគមន៍នៅបន្ទប់រង់ចាំពិសេសតាមអាកាសយានដ្ឋានទូទាំងពិភពលោក និងសេវាធានារ៉ាប់រងលើការធ្វើដំណើរប្រចាំឆ្នាំ។ 

​ជាមួយកាតសមាជិក Priority Pass អ្នកនឹងទទួលបានការស្វាគមន៍នៅបន្ទប់រង់ចាំពិសេសតាមអាកាសយានដ្ឋានច្រើនជាង 1,700 ព្រលានទូទាំងពិភពលោក។ កាតសមាជិក Priority Pass ផ្តល់នូវការសម្រាកលំហែកាយជាទីគាប់ចិត្ត បន្ទប់រង់ចាំពិសេសដ៏ប្រណិតដែលផ្តល់ជូននូវជម្រើសអាហារ និងភេសជ្ជដ៏ល្អបំផុត ដែលធ្វើឲ្យដំណើរកំសាន្ដនីមួយៗពោរពេញដោយភាពងាយស្រួល និងភាពសប្បាយរីករាយនៅគ្រប់ទីកន្លែង។  

កាតសមាជិក Priority Pass អាចប្រើប្រាស់បានតាមកម្មវិធីទូរសព្ទ ដើម្បីធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការរៀបចំគម្រោងជាមុនទៅកាន់បន្ទប់រង់ចាំពិសេស ជាមួយនឹងកាតសមាជិកតាមប្រព័ន្ធអ៊ីនធើណិត ដើម្បីអ្នកអាចប្រើប្រាស់បានកាន់តែងាយស្រួលគ្រប់ពេល។ 

អ្នកអាចប្រើបន្ទប់រង់ចាំពិសេសដោយឥតគិតថ្លៃចំនួន 12 ដងក្នុងមួយឆ្នាំជាមួយកាតសមាជិករបស់អ្នក។ អ្នកក៏អាចបង់ថ្លៃបន្ថែមសម្រាប់ការប្រើបន្ទប់រង់ចាំពិសេសប្រសិនបើលើសចំនួន និងការនាំមនុស្សចូលដល់ប្រាំនាក់ក្នុងមួយដង។ 

សេវាធានារ៉ាប់រងលើការធ្វើដំណើរប្រចាំឆ្នាំរបស់យើងខ្ញុំផ្តល់នូវអារម្មណ៍សុវត្ថិភាពដោយការដឹងថាអ្នកទទួលបានសេវា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធានារ៉ាប់រងគ្រប់ពេលអ្នកធ្វើដំណើរ។ ព័ត៌មានលម្អិតនៃតារាងការពារពេញលេញនៃសេវាធានារ៉ាប់រង ក៏ដូចជានីតិវិធីដែលអ្នកគួរតែអនុវត្តតាមក្នុងករណីធ្វើការទាមទារសំណងត្រូវបានបង្ហាញនៅខាងក្រោម។ 

អត្ថប្រយោជន៍ទំហំនៃការធានា
គ្រោះថ្នាក់ផ្ទាល់ខ្លួន$ 1,000,000
ថ្លៃវេជ្ចសាស្រ្ត ក្នុងករណីសង្គ្រោះបន្ទាន់$ 500,000
ការជម្លាស់  ក្នុងករណីព្យាបាលសង្គ្រោះបន្ទាន់$ 500,000
អត្ថប្រយោជន៍សម្រាកក្នុងមន្ទីរពេទ្យ (អតិបរមា 30 ថ្ងៃ)$ 200 (1ថ្ងៃ)
ករណីបាត់កាបូបអីវ៉ាន់$ 3,000
ករណីបាត់លុយ$ 1,000
ករណីលុបចោលដំណើរកំសាន្ត$ 3,000
ទំនួលទទួលខុសត្រូវផ្ទាល់ខ្លួន$ 1,000,000
ករណីពន្យាល​នៃការហោះហើរ$ 60 (1ម៉ោង)
ករណីពន្យាពេលនៃការមកដល់កាបូបអីវ៉ាន់$ 100 (1ម៉ោង)
ការផ្តាស់ប្តូរឯកសារ$ 3,000
ករណីប្លន់យន្តហោះ (អតិបរមា 30 ថ្ងៃ)$ 100 (1ថ្ងៃ)
សេវាកម្មផ្នែកច្បាប់$ 15,000

ទូរសព្ទមកយើងខ្ញុំ

អ្នកគួរតែកត់សម្គាល់ព័ត៌មានលម្អិតខាងក្រោមទុកនៅកន្លែងណាមួយដែលមានសុវត្ថិភាពមុនពេលអ្នកធ្វើដំណើរ ក្នុងករណីដែលអ្នកត្រូវការទាមទារសំណង។ 

សម្រាប់សង្រ្គោះបន្ទាន់ (ក្នុងករណីមានរបួសធ្ងន់ធ្ងរ ជម្ងឺ ឬមរណភាពរបស់អ្នកដែលត្រូវបានធានា) សូមទូរសព្ទទៅលេខទូរសព្ទអន្ដរជាតិបន្ទាន់ +66 2 205 7721។ 

សម្រាប់ការសាកសួរគ្រប់ពេល អ្នកអាចទូរសព្ទទៅលេខ +855 16 729 994 ឬប្រើតំណភ្ជាប់រហ័ស (quick links) ខាងក្រោមសម្រាប់ជំនួយ៖