បុគ្គលឆ្នើមពីររូបនៅធនាគារ ប្រេដ បានជាប់ឈ្មោះក្នុងចំណោមកំពូលអ្នកមានឥទ្ធិពលលំដាប់អន្តរជាតិនៅប្រទេសកម្ពុជា - BRED Bank Cambodia

បុគ្គលឆ្នើមពីររូបនៅធនាគារ ប្រេដ បានជាប់ឈ្មោះក្នុងចំណោមកំពូលអ្នកមានឥទ្ធិពលលំដាប់អន្តរជាតិនៅប្រទេសកម្ពុជា

បុគ្គលដ៏សំខាន់ពីររូបនៃធនាគារ ប្រេដ ខេមបូឌា ត្រូវបានជាប់ឈ្មោះក្នុងចំណោមកំពូលអ្នកមានឥទ្ធិពលនៅក្នុងសហគមន៍ហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាដោយ The Cambodia Leadership Review ។ 

ការបោះពុម្ពផ្សាយលើកទី 2 របស់ពួកគេក្រោមចំណងជើងថា 30 International Voices In Finance ដែលមានវត្តមាននាយកប្រតិបត្តិ លោក Nicolas Hollanders និងប្រធានផ្នែកទំនាក់ទំនងអាជីវកម្មអន្តរជាតិ កញ្ញា Cindy Nguyen នៅក្នុងបញ្ជីអ្នកមានឥទ្ធិពលជាងគេនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ 

លោក Hollanders មានប្រសាសន៍ថា “ពួកយើងរីករាយណាស់ដែលត្រូវបានទទួលស្គាល់បែបនេះ”។ “ធនាគារ ប្រេដ មានការប្តេជ្ញាចិត្តយូរអង្វែងលើការអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយពួកយើងតែងតែមានឆន្ទៈក្នុងការដើរតួនាទីឈានមុខគេ ដើម្បីចូលរួមលើផ្នែកទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហគមន៍ហិរញ្ញវត្ថុពិភពលោក”។ 

អត្ថបទបោះពុម្ភផ្សាយដែលមានការសម្ភាសន៍ ក៏ដូចជាប្រវត្តិរូបខ្លះៗនៃកំពូលអ្នកមានឥទ្ធិពលទាំង 30 ដែលអ្នកអាចទាញយកបានដោយឥតគិតថ្លៃពីផុស LinkedIn របស់ The Cambodia Leadership Review ។ 

More Press Releases

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

Date Published: មេសា 4, 2025

Read More

ធនាគារ​ ប្រេដ បានចាប់ដៃគូសហការជាមួយប្រេនរថយន្តដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស!

Date Published: កុម្ភៈ 28, 2025

Read More

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

Date Published: មករា 30, 2025

Read More