ធនាគារ ប្រេដ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ពីគម្រោងអភិវឌ្ឍនផ្ទះអាជីវកម្មជាមួយបុរី ចន្ទគិរី  - BRED Bank Cambodia

ធនាគារ ប្រេដ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ពីគម្រោងអភិវឌ្ឍនផ្ទះអាជីវកម្មជាមួយបុរី ចន្ទគិរី 

ធនាគារ ប្រេដ ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏មានកិត្យានុភាព Urbanland ក្នុងការផ្តល់ឥណទានផ្ទះដល់អតិថិជនដែលមានបំណងទិញផ្ទះអាជីវកម្មថ្មី នៅក្នុងគម្រោងអភិវឌ្ឍន៍ប្រកបដោយសក្ដានុពលរបស់បុរី ចន្ទគិរី ។ 

ផ្ទះអាជីវកម្មថ្មីទាំងនេះ មានទីតាំងស្ថិតនៅតំបន់ផ្លូវ វេងស្រេង ជិតផ្សារទំនើប ខេ ម៉ល និងកីឡាដ្ឋាន AIA និងត្រូវបានសាងសង់ ឡើងស្របតាមស្តង់ដាដ៏ល្អឥតខ្ចោះរបស់ Urbanland ។ វាក៏ស្ថិតក្នុងតំបន់ដែលមាន សាលារៀនអន្តរជាតិ មន្ទីរពេទ្យ ធនាគារ ហាងលក់ទំនិញ និងហាងកាហ្វេជាច្រើន ដែលសក្ដិសមសម្រាប់លំនៅដ្ឋានស៊ីវីល័យ ព្រមទាំងប្រកបអាជីវកម្មជាមួយផងដែរ។  

នាយកគ្រប់គ្រងបណ្តាញសាខានៃធនាគារ ប្រេដ លោក សំ វណ្ណ: បាននិយាយថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើការជាមួយក្រុមហ៊ុន អឺបេនលែន លើគម្រោងអភិវឌ្ឍន៍នេះ” ។ លោកបានបន្ដទៀតថា “ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏វិសេសវិសាលមួយ ហើយយើងខ្ញុំជឿថាអចលនទ្រព្យទាំងនេះតំណាងឲ្យ    ឱកាសវិនិយោគដ៏ល្អឥតខ្ចោះសម្រាប់អ្នកទិញនៅក្នុងតំបន់ដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុងភ្នំពេញ”។ 

ធនាគារ​ ប្រេដ នឹងផ្តល់ឥណទានផ្ទះរហូតដល់ 70% នៃតម្លៃលក់ ឬតម្លៃទីផ្សារ ជាមួយនឹងអត្រាការប្រាក់ចាប់ពី 8.5% និងមានរយៈពេលរហូតដល់ 20 ឆ្នាំ។ 

ដើម្បីស្វែងយល់បន្ថែម សូមចូលមើល https://urbanlandasia.com/projects/chankiri-shophouse ឬទូរសព្ទមកលេខ 061 888 580/ 015 588 580 ដើម្បីធ្វើការណាត់ជួបឥឡូវនេះ។ 

More Press Releases

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

Date Published: មេសា 4, 2025

Read More

ធនាគារ​ ប្រេដ បានចាប់ដៃគូសហការជាមួយប្រេនរថយន្តដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស!

Date Published: កុម្ភៈ 28, 2025

Read More

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

Date Published: មករា 30, 2025

Read More