ការផ្តល់ជូនពិសេសលើឥណទានមានទ្រព្យធានា
ការផ្ដល់ជូន
នៅពេលអ្នកស្នើសុំឥណទានដែលមានទ្រព្យធានាថ្មីមុនថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024 អ្នកនឹងទទួលបានអត្រាការប្រាក់ទាបដ៏ពិសេសរបស់យើងខ្ញុំ។
ឥណទានដែលមានទ្រព្យធានាគឺជាមធ្យោបាយដ៏ល្អក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញដី ឬអចលនទ្រព្យដែលមានតម្លៃខ្ពស់។ អ្នកក៏អាចប្រើវាដើម្បីផ្ទេរឥណទានដែលមានស្រាប់ជាមួយអត្រាការប្រាក់ប្រសើរជាងមុន និងសម្រាប់ការទិញរបស់ដែលមានតម្លៃខ្ពស់ផ្សេងទៀត។*
• អត្រាការប្រាក់ 7.49% ក្នុងឆ្នាំដំបូង និងអត្រាការប្រាក់ 7.99% ក្នុងឆ្នាំបន្ទាប់
• រយៈពេលឥណទានរហូតដល់ 20 ឆ្នាំ
• បញ្ចុះតម្លៃលើថ្លៃអនុម័តឥណទាន
*សូមចំណាំថា ឥណទានរថយន្ដមិនត្រូវបានបញ្ចូលក្នុងការផ្តល់ជូននេះទេ។
រយៈពេលនៃការផ្ដល់ជូន
ការផ្តល់ជូននេះសម្រាប់អតិថិជនលក្ខណៈបុគ្គល និងលក្ខណៈអាជីវកម្ម ហើយមានរយៈពេលរហូតដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024។