យើងខ្ញុំបានផ្ដល់វិធីដែលអតិថិជនរបស់យើងខ្ញុំអាចធ្វើប្រតិបត្តិការជាប្រាក់រៀលកាន់តែងាយស្រួល ដែលយើងខ្ញុំបានបន្ថែមគណនីប្រាក់រៀលទៅគ្រប់កញ្ចប់គណនីរបស់យើងខ្ញុំ។
គំនិតផ្តួចផ្តើមនេះបានអនុញ្ញាតឲ្យអតិថិជនរបស់យើងខ្ញុំអាចធ្វើប្រតិបត្តិការប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល ក៏ដូចជាលើកកម្ពស់រូបិយប័ណ្ណជាតិរបស់ពួកយើងផងដែរ។
គណនីចរន្តប្រាក់រៀលរបស់យើងខ្ញុំដំណើរការយ៉ាងរលូនជាមួយនឹងគណនីផ្សេងទៀតនៅក្នុងកញ្ចប់គណនី ដោយផ្តល់ឲ្យអតិថិជនគ្រប់រូបនូវភាពបត់បែនក្នុងការជ្រើសរើសរបៀបគ្រប់គ្រងប្រតិបត្តិការនីមួយៗរបស់ពួកគេ។
សេវាគណនីប្រាក់រៀលថ្មីក៏អាចកាត់បន្ថយកម្រៃសេវាប្តូរប្រាក់បរទេស និងផ្ដល់ភាពងាយស្រួលក្នុងការផ្ញើប្រាក់ទៅគណនីសន្សំប្រាក់រៀល ហើយអ្នកត្រូវចាំថាយើងខ្ញុំតែងតែផ្ដល់អត្រាការប្រាក់ល្អបំផុតនៅពេលអ្នកធ្វើការសន្សំជាប្រាក់រៀល!
លក្ខណៈពិសេស៖
ទទួលបានគណនីចរន្តប្រាក់រៀលដោយឥតគិតថ្លៃ
ដំណើរការជាមួយគណនីដែលមានស្រាប់
ផ្ញើ និងទទួលប្រាក់ជាប្រាក់រៀល
អាចចូលប្រើបានតាមរយៈកម្មវិធី BRED Connect និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធើណិត
មិនមានថ្លៃបើកគណនី បិទគណនី ឬកម្រៃសេវាលើគណនីគ្មានសកម្មភាព
សម្រាប់ព័ត៌មានបន្ថែម សូមពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់ធនាគារ ប្រេដ ឬទូរសព្ទទៅកាន់សាខាណាមួយ។
តើលោកអ្នកមានចំណាប់អារម្មណ៍លើគណនីប្រាក់រៀលមែនទេ? យើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នក។
ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការបើកគណនីជូនលោកអ្នកនៅថ្ងៃនេះ។