ទទួលបានប្រាក់បន្ថែមជាមួយនឹងគណនីប្រាក់បញ្ញើមានកាលកំណត់រយៈពេល 18 ខែដ៏ពិសេសរបស់យើងខ្ញុំ
អ្នកអាចទទួលបានអត្រាការប្រាក់ខ្ពស់ដល់ទៅ 6.5% ក្នុងមួយឆ្នាំនៅពេលអ្នកបើកគណនីប្រាក់បញ្ញើមានកាលកំណត់រយៈពេល 18 ខែថ្មី មុនថ្ងៃទី 31 ខែ តុលា ឆ្នាំ 2024 ។
យើងខ្ញុំនឹងផ្ដល់ជូនអត្រាការប្រាក់ខ្ពស់ដល់ទៅ 6.5% ក្នុងមួយឆ្នាំលើទឹកប្រាក់ដែលត្រូវបានដាក់ជាប្រាក់រៀល ប្រសិនបើអ្នកជ្រើសរើសដាក់ប្រាក់បញ្ញើជាដុល្លារអាមេរិក អ្នកនៅតែអាចទទួលបានអត្រាការប្រាក់ប្រកួតប្រជែងរហូតដល់ 5.5% ក្នុងមួយឆ្នាំ។
អ្នកថែមទាំងអាចដាក់ប្រាក់បន្ថែមក្នុងអំឡុងពេលកំណត់របស់អ្នក រួចនឹងទទួលបានអត្រាការប្រាក់ដ៏ល្អប្រសើរដូចគ្នា ជាមួយនឹងមុខងារដាក់ប្រាក់បន្ថែមរបស់យើងខ្ញុំ ហើយទឹកប្រាក់បន្ថែមទាំងអស់នឹងត្រូវតម្កល់ទុករហូតដល់ចុងគ្រានៃរយៈពេល 18 ខែ ដំបូងប៉ុណ្ណោះ។
ដើម្បីបើកគណនីជាមួយអត្រាការប្រាក់ដ៏ពិសេសនេះ អ្នកគ្រាន់តែទូរសព្ទទៅកាន់សាខាធនាគារ ប្រេដ ខេមបូឌា រួចពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនង ឬទូរសព្ទមកយើងខ្ញុំតាមរយៈលេខ 1800 20 1234 ឬស្នើសុំការទាក់ទងទៅវិញតាមរយៈទម្រង់ខាងក្រោម។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ជាប់រវល់? យើងខ្ញុំនឹងទាក់ទងនៅពេលក្រោយ។
ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការប្រឹក្សាលើតម្រូវការគ្រប់គ្រងសាច់ប្រាក់ និងរៀបចំការជួបពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ។